ចង់បានជើងស៊ុត Harry Kane បីសាចក្រហម​ត្រូវចំណាយ ២០០ លានផោន ទៅឲ្យ Tottenham

0
786

យោងតាមកាសែត Mirror បានចុះផ្សាយថា បីសាចក្រហមកំពុងតែរំលឹក​ឡើងវិញ​នូវកិច្ចសន្យាកុងត្រា​ នាំយកជើងស៊ុត Harry Kane របស់ Tottenham ក្រោយពីក្រុមបីសាចក្រហមដណ្ដើមបានសំបុត្រចូលទៅកាន់ Champions League។

ជាការលំបាកសម្រាប់ក្រុម បីសាចក្រហម ​នៅពេលនេះគឺ ភាគីខាងក្លិប Tottenham ធ្លាប់បានប្រកាស​តម្លៃផ្ទេខ្ពស់កប់ពពក ពោលគឺ​ប្រសិនបើ​បីសាចក្រហមចង់បាន ជើងស៊ុត​កើតឆ្នាំ​១៩៩៣​រូបនេះ ក្រុមបីសាចក្រហមត្រូវឆ្លើយតបឲ្យបាននូវចំនួនទឹកប្រាក់ប្រមាណ ២០០លានផោន៕