Inter ឱ្យ Man Utd ១៨លានផោន បូកថែម Ivan Perisic ដើម្បីទិញផ្ដាច់យក Alexis Sanchez

0
712

កាសែត Tuttosport របស់​ប្រទេស​អ៊ីតាលី បានចុះផ្សាយនៅថ្ងៃនេះថា ក្លិប Inter Milan ទើបតែ​បានដាក់​សំណើរ​មកកាន់ក្លិប​បីសាចក្រហម ជាមួយ​នឹងតម្លៃ ១៨លានផោន និង​បូកថែម​កីឡាករមួយរូបទៀតគឺ Ivan Perisic ដើម្បីបញ្ចប់​នូវកិច្ចសន្យា​ទិញផ្ដាច់យកកីឡាករ Alexis Sanchez។

ក្នុងរដូវកាលនេះ ២០១៩/២០ កីឡាករសញ្ជាតិឈីលី​រូបនេះ បានទៅកាន់ក្លិប Inter Milan ក្រោមកិច្ចសន្យ​ឱ្យខ្ជីជើង​ពី​បីសាចក្រហម ក្នុងរយៈពេល​១ឆ្នាំ។ ប៉ុន្តែ​នៅពេលនេះ Inter Milan បានសម្រេច​ចរចារ​ទិញយកផ្ដាច់ពីបីសាចក្រហមតែម្ដង។ គួរបញ្ចាក់ផងដែរថា បីសាចក្រហមក៏មានបំណងចង់លក់ចេញកីឡាកររូបនេះ នៅរដូវក្ដៅនេះផងដែរ។ តាមការសង្កេត​ ឃើញថា​កិច្ចចរចារនេះ ប្រហែលជា​ទទួលបានជោគជ័យ សម្រាប់ក្លិបបាល់ទាត់អ៊ីតាលី Inter Milan៕

GENOA, ITALY – SEPTEMBER 28: Alexis Sanchez of FC Internazionale celebrates after scoring the first goal of his team during the Serie A match between UC Sampdoria and FC Internazionale at Stadio Luigi Ferraris on September 28, 2019 in Genoa, Italy. (Photo by Paolo Rattini/Getty Images)