Juventus ចង់បាន Ansu Fati

0
648

ក្លឹប Juventus កំពុងមានផែនការជ្រើសរើសកីឡាករ Ansu Fati ដែលជាទេពកោសល្យវ័យក្មេងរបស់ Barca ។

សារព័ត៌មាន Sport បានរាយការណ៍ថាក្លឹប Juventus បានធ្វើការស្នើរលើកដំបូងដល់ Barca នៅពេលដែលក្រុមទាំងពីរបានចរចាគ្នាអំពី Miralem Pjanic ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

Barca ចង់បាន Pjanic ។ Juventus តម្រូវឲ្យ បញ្ចូល Ansu Fati ក្នុងល័ក្ខខ័ណ្ឌផ្ទេរ។

Ansu Fati គឺជារបកគំហើញដ៏ធំរបស់ Barca ដែលមានការប្រកួតចំនួន ២៦ ប្រកួតនៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និងជំនួយ ១លើក។

នៅក្នុងផែនការទន្ទឹងរង់ចាំរដូវកាល ២០២០-២១ Barca មានបំណងទិញ Lautaro Martinez និង Neymar ដូច្នេះ Ansu Fati មិនត្រូវបានរាប់បញ្ចូលក្នុងក្រុមទី ១ ទេតែបន្តនៅក្នុងក្រុម B ។

ឆ្លៀតយកប្រយោជន៍ពីចំណុចនេះក្លឹបសេះបង្កង់ Juventus កំពុងសំលឹងល្បួង Ansu Fati មកកាន់សង្វៀន Allianz Arena ។

Juventus សន្យាថានឹងផ្តល់ទេពកោសល្យវ័យ ១៧ ឆ្នាំនេះឱ្យមានតួនាទីសំខាន់ ទន្ទឹមនឹងនេះ នឹងកសាងគាត់ឱ្យក្លាយជាអ្នកស្នងដំណែងរបស់ Cristiano Ronaldo នាពេលអនាគត។