អតីតតារាឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus លោក Claudio Marchisio បានបញ្ជាក់ថា លោកពិតជាចង់ឃើញវត្តមានរបស់ខ្សែបម្រើ Paul Pogba វិលត្រឡប់មករកក្រុមទួរីនវិញនៅរដូវក្តៅនេះ។
ទោះបីជាត្រូវបានយល់ព្រមលក់ខ្សែបម្រើ Paul Pogba (នៅពេលនោះលេងលេចធ្លោណាស់) សម្រាប់ MU ហើយប្រមូលបានប្រហែល ៨៩.៥ លានផោន ប៉ុន្តែក្រុមសេះបង្កង់ Juventus នៅតែ«ចងចាំ»តារាបារាំងរូបនេះ។
កិច្ចសន្យាកុងត្រារបស់ Pogba ជាមួយម្ចាស់កីឡដ្ឋាន Old Trafford គឺមានរយៈពេលជាងមួយឆ្នាំទៀតតែប៉ុណ្ណោះ ហើយកីឡាករដែលកើតនៅឆ្នាំ ១៩៩៣ មិនត្រូវបានរំពឹងថានឹងចុះកុងត្រាថ្មីទេខណៈដែលបង្ហាញពីគោលបំណងចង់ចាកចេញ។ ហេតុដូច្នេះហើយនេះមិនមែនជាពេលវេលាល្អប្រសើរសម្រាប់ក្រុម Juventus ដើម្បីបំពេញបេសកកម្មការជួបជុំជាមួយ Pogba នោះទេ។
ដោយដឹងពីព័ត៌មាននេះ Claudio Marchisioបាននិយាយថា៖
ខ្ញុំសង្ឃឹមថា Pogba នឹងវិលត្រឡប់ទៅទីក្រុង Turin វិញ។ ពេលនេះសមស្របសម្រាប់គាត់ក្នុងការវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ។ កាលពីឆ្នាំមុនខ្ញុំបានជួបគាត់នៅក្នុងព្រឹត្តិការណ៍មួយ។ ខ្ញុំបានផ្ដល់យោបល់ទៅកាន់ Pogba ថាគួតែត្រឡប់មក Juventus វិញ ព្រោះវាគឺជាកន្លែងឈរជើងដ៏ល្អបំផុតសម្រាប់គាត់ដើម្បីបង្ហាញពីសមត្ថភាពរបស់គាត់” ។
“ខ្ញុំនឹងសប្បាយចិត្តប្រសិនបើ Pogba វិលត្រឡប់មកកាន់ក្លឹប Juventus នៅរដូវក្តៅនេះ។ ប្រសិនបើកិច្ចព្រមព្រៀងនេះកើតឡើងវានឹងល្អសម្រាប់គ្រប់ភាគីទាំងអស់។ គាត់ស៊ាំនឹងបរិយាកាសកីឡាបាល់ទាត់នៅ Serie A ហើយនឹងពិតជាជួយភាពខ្លាំងរបស់ក្រុមសេះបង្កង់ Juventus ត្រូវបានធ្វើឱ្យប្រសើរឡើងគួរឱ្យកត់សម្គាល់។ ជាមួយ Pogba និង Ronaldo នៅក្នុងក្រុមក្រុមរបស់លោក Sarri អាចមានលទ្ធភាពក្នុងការប្រជែងជាមួយក្លឹបណាក៏បាន” ។
យោងតាមសារព័ត៌មាន Daily Star បានអោយដឹងថា MU នឹងទទួលយកខ្សែបម្រើ Paul Pogba អោយវិលត្រឡប់មកកាន់ក្លឹប Juventus វិញប្រសិនបើក្រុម Turin អនុញ្ញាតអោយ Miralem Pjanic និង Douglas Costa ចាកចេញក្នុងទិសដៅផ្ទុយ៕