តាមព័ត៌មានថា ផូល ប៉ុកបា (Paul Pogba) ត្រូវបានក្រើនរំឭកឲ្យទទួលយកការកាត់ប្រាក់ឈ្នួល ច្រើនសន្ធឹកសន្ធាប់ ប្រសិនបើកីឡាកររូបនេះចង់សម្រេចកិច្ចព្រមព្រៀងផ្ទេរពីក្លឹបម៉េនឆេស្ទ័រ យូណាយធីតមកកាន់ក្លឹបយក្សអ៊ីតាលី Juventus វិញ។
កីឡាករអន្តរជាតិបារាំងរូបនេះត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរត្រឡប់ទៅទីក្រុងទូរិនវិញ បន្ទាប់ពីវិលត្រឡប់មកកាន់ពហុកីឡាដ្ឋាន Old Trafford បានបួនឆ្នាំ។ ប៉ុន្តែកីឡាកររូបនេះ ប្រហែលជាត្រូវកាត់បន្ថយប្រាក់ឈ្នួលបន្ថែមទៀតនៃប្រាក់ឈ្នួល១១លានផោនក្នុងមួយឆ្នាំដែលត្រូវបានបញ្ចុះពីទឹកប្រាក់១៥លានផោននោះ។
សេចក្តីនៅទំព័រមុខរបស់កាសែតអ៊ីតាលីនេះបានឲ្យដឹងថា ក្រុមរបស់លោក អូឡេ ហ្គាន់ណា សូលស្យែរ (Ole Gunnar Solskjaer) បើកចិត្តឲ្យកីឡាករវ័យ២៧ឆ្នាំរូបនេះវិលត្រឡប់ ទៅអ៊ីតាលីវិញ។
ប៉ុកបា បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងពិភពលោកនៅពេល កីឡាកររូបនេះវិលត្រឡប់មកក្លឹបម៉េនឆេស្ទ័រ យូណាយធីតកាលពីបួនឆ្នាំមុន ប៉ុន្តែខកខានមិន បានបង្ហាញទម្រង់លេងដ៏ល្អ ហើយនៅឆ្នាំនេះ កីឡាកររូបនេះញាំញីដោយសារបញ្ហា របួសថែមទៀត ៕