Liverpool និង Man City កំពុងប្រជែងគ្នាស្រវាយកខ្សែការពារឆ្នើមក្រុម Sevilla កីឡាករ Diego Carlos តម្លៃ៦៨លាន

0
640

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបហង្សក្រហម Liverpool និងក្លិបមេឃខៀវ Manchester City កំពុងប្រជែងគ្នាស្រវាយកខ្សែការពារឆ្នើមក្រុម Sevilla កីឡាករ Diego Carlos។

រនាំងការពារសញ្ជាតិប្រេស៊ីល បានទាក់ចំណាប់អារម្មណ៍ក្លិបធំៗជាច្រើនមកចាប់ចិត្តលើរូបគេ ក្រោយបង្ហាញទម្រង់បានល្អ ក្នុងរដូវកាលដំបូងនៅក្របខណ្ឌ​ La Liga ។

ក្លិប Sevilla បានចុះកុងត្រាយក Carlos ពីក្លិបនៅលីគកំពូលបារាំង Nantes កាលពីទីផ្សារដោះដូររដូវក្ដៅឆ្នាំមុន ក្នុងតម្លៃត្រឹម១៣,៥លានផោន (ឬប្រមាណ១៥លានដុល្លារ) ប៉ុណ្ណោះ។

យ៉ាងណាមិញ ក្លិបជើងឯក Europa League ៥សម័យមួយនេះ បានដាក់តម្លៃទិញផ្ដាច់កុងត្រា ក្នុងកិច្ចសន្យារបស់ Carlos រហូតដល់៦៨លានផោនឯណោះ(ឬប្រហែល៨៥លានដុល្លារ) ខណៈកាសែតអេស្ប៉ាញ Marca បានរាយការណ៍មកថា ទាំង Liverpool និង Man City សុទ្ធតែចង់បានខ្សែការពារវ័យ២៧ឆ្នាំរូបនេះ ដើម្បីទៅពង្រឹងតំបន់ការពារ ។