Victor Osimhen គឺជាខ្សែប្រយុទ្ធដ៏លេចធ្លោជាងគេម្នាក់នៅរដូវក្តៅឆ្នាំ ២០២០ នៅពេលដែលមានក្លឹបធំៗ ជាច្រើនបានធ្វើការចរចាផ្ទេរ។
ក្រុមហង្សក្រហម Liverpool គឺជាក្រុមចុងក្រោយបង្អស់ដែលបានចូលទៅជិតក្រុម Lille ដើម្បីពិភាក្សាអំពីការផ្ទេរ Osimhen ។
សារព័ត៌មាន Le10Sport បានរាយការណ៍ថា អ្នកតំណាងក្រុមហង្សក្រហមបានតាមដាន Osimhen អស់រយៈពេលជាយូរមកហើយ ហើយចង់នាំខ្សែប្រយុទ្ធរូបនេះទៅកាន់ទឹកដី Anfield នាពេលអនាគត។
Osimhen មានរដូវលេងលេចធ្លោជាមួយ Lille ។ ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាវ័យ ២១ ឆ្នាំរូបនេះរកបាន ១៨ គ្រាប់ និងបានជំនួយចំនួន ៦ លើក។
គ្រូបង្វឹក Jurgen Klopp ត្រូវការបង្កើនបន្ថែមនូវជម្រៅ និងសមត្ថភាពក្រុមដើម្បីប្រកួតប្រជែងនៅគ្រប់ទិសទីបន្ទាប់ពី Liverpool ត្រូវបានជម្រុះចេញពីវគ្គ ១/៨ នៃក្របខ័ណ្ឌ Champions League ឆ្នាំ ២០១៩-២០ ។
បន្ថែមពីលើ Liverpool, Osimhen ដែលជា Drogba ថ្មីនៃបាល់ទាត់អាហ្វ្រិកកំពុងត្រូវបានដេញតាមដោយ MU, Arsenal, Chelsea, Tottenham និង Inter ផងដែរ។