កីឡាករទាំង២រូបគឺ Thiago Alcantara និង Sadio Mane បានជាសះស្បើយពីជំងឺ កូវីដ១៩វិញហើយ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមប្រកួតនៅ Merseyside derby ទល់នឹងក្រុម Everton នៅចុងសប្តាហ៍នេះ។
កីឡាករទាំងពីររូបរបស់ហង្សក្រហម Liverpool បានចាប់ផ្តើមមកហ្វឹកហាត់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល Melwood បន្ទាប់ពីទទួលបានលទ្ធផលអវិជ្ជមានសម្រាប់ កូវីដ១៩ ។មុនពេលនោះអ្នកទាំងពីរត្រូវបានគេកំណត់អត្តសញ្ញាណជាវិជ្ជមាន និងបង្ខំឱ្យផ្តាច់ខ្លួនដោយយោងទៅតាមបទបញ្ជារបស់រដ្ឋាភិបាលអង់គ្លេស។
Thiago បានអវត្តមានពីការប្រកួត ២ លើកចុងក្រោយរបស់ Liverpool ជាមួយក្រុម Arsenal និងក្រុម Aston Villa ។ ខណៈពេលដែល Mane ក៏ត្រូវបានដាក់ឲ្យបម្រុងក្នុងការប្រកួតជាមួយម្ចាស់ផ្ទះ Villa Park ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានជាសាកស្បើយ១០០%ហើយ។ Thiago បានដាក់ឲ្យនៅដោយឡែករយៈពេល ១០ថ្ងៃ ហើយបានធ្វើតេស្តអវិជ្ជមានចំនួន ២លើក។
ឥឡូវនេះ ទាំង Thiago និង Sadio Mane បានវិលត្រឡប់ទៅរកសភាពដើមវិញហើយ ដោយធ្វើឱ្យគ្រូបង្វឹក Klopp មានអារម្មណ៍ធូរស្បើយពេលក្រុមត្រូវជួបជាមួយគូប្រជែង Everton ។
Liverpool ចង់ស្ដាឡើងវិញនូវការខកចិត្តរបស់ពួកគេចំពោះការបរាជ័យ ២-៧ ចំពោះមុខ Aston Villa ប៉ុន្តែចង់ផ្តួលក្រុម Everton នៅពេលនេះគឺមិនងាយស្រួលនោះទេ ព្រោះពេលនេះក្រុម Everton កំពុងតែមានទម្រង់លេងដ៏ល្អបំផុត និងក្រោមការដឹកនាំក្រុមរបស់អ្នកយុទ្ធសាស្ត្រលោក Ancelotti ។