ទូរទស្សន៍ Sky Sports បានរាយការណ៍ថា ក្រុមបិសាចក្រហម Manchester United នឹងមិនដាក់ខ្ចីជើងកីឡាករទាំងពីរមាន Sanchez នៅ Inter និង Smalling នៅ Roma បន្តទៀតឡើយ។
កីឡាករ Smalling ដែលមានវ័យ ៣០ ឆ្នាំទៅហើយ បានធ្វើឱ្យមានការចាប់អារម្មណ៍ណាស់ទឹកដី Stadio Olimpico ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិឈីលី Alexis Sanchez បានចំណាយពេលពេញមួយរដូវកាលជាមួយក្រុម Nerazzurri ដោយមិនប្រាកដថាតើ Inter នឹងបន្តកិច្ចសន្យាជាអចិន្ត្រៃយ៍ ឬយ៉ាងណានោះទេ។
គេជឿជាក់ថាក្រុម Roma នឹងបន្តកិច្ចព្រមព្រៀងលើការខ្ចីជើងបន្តមួយរដូវកាលទៀតសម្រាប់រដូវកាល ២០២០/២១ ប៉ុន្តែរបាយការណ៍បានអះអាងថា United មិនចង់បានបែបហ្នឹងនោះទេ គឺពួកគេចង់លក់ផ្តាច់តែម្តង។ United ក៏នឹងធ្វើដូចនេះចំពោះ Sanchez ផងដែរ៕