Messi ចែករំលែករូបភាពសុភមង្គលជាមួយកូនៗ របស់គាត់បន្ទាប់ពីទទួលបានជ័យជំនះ

0
996

កីឡាករ Lionel Messi បានចែករំលែករូបភាពសប្បាយរីករាយជាមួយកូនៗ របស់គាត់បន្ទាប់ពីឈ្នះការប្រកួត Barca នៅក្នុងការប្រកួតតំបន់កាតាឡាន។

Lionel Messi និង Barca បានទទួលជ័យជម្នះដ៏សំខាន់ទៅលើក្រុម Espanyol ដើម្បីបិទគម្លាតជាបណ្តោះអាសន្នជាមួយ Real Madrid ក្នុងចំណាត់ថ្នាក់ La Liga​ នៅសល់ត្រឹម១ពិន្ទុប៉ុណ្ណោះ។ ក្នុងការប្រកួតនេះ Messi មិនបានរកគ្រាប់បាល់ និងជំនួយសម្រាប់ក្រុមនោះទេ ប៉ុន្តែគាត់ក៏បានទាត់បាល់ប៉ះជើងរបស់ខ្សែការពារដើម្បីជួយដោយប្រយោលដល់ Luis Suarez ក្នុងការរកគ្រាប់បាល់ផងដែរ។

ជ័យជម្នះនេះជួយបន្ធូរសម្ពាធជាបណ្តោះអាសន្នសម្រាប់ក្រុម Barca បន្ទាប់ពីលទ្ធផលស្មើគ្នា ២ លើកជាប់គ្នាជាមួយក្រុម Celta Vigo និង Atletico Madrid ។ Messi ផ្ទាល់ក៏មានសេចក្តីរីករាយផងដែរនៅក្នុងថ្ងៃដែលគាត់បានទទួលពាក្យចចាមអារាមអាក្រក់ៗ ជាបន្តបន្ទាប់ពីការបដិសេធមិនបន្តកុងត្រាជាមួយ Barca ដែលមានជម្លោះជាមួយគ្រូបង្វឹក Quique Setien របស់ក្រុម។

បន្ទាប់ពីបន្ធូរបន្ថយសម្ពាធនៅលើទីលាន Messi អាចរកពេលសម្រាកលំហែកាយជាមួយសាច់ញាតិ។ នាពេលថ្មីៗនេះ Antonella Roccuzzo បានចែករំលែករូបភាពរបស់ Messi សើចយ៉ាងសប្បាយរីករាយនៅក្បែរកូនប្រុស ៣ នាក់គឺ Thiago (អាយុ ៧ ឆ្នាំ), Mateo (អាយុ ៤ ឆ្នាំ) និង Ciro (អាយុ ២ ឆ្នាំ) ។ ភរិយារបស់ Messi បានចែករំលែករូបថតជាមួយនិមិត្តសញ្ញាបេះដូងនិងចំណងជើងថា “វាជាក្រុមរបស់ខ្ញុំ” ។

រូបភាពនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញអ៊ីនធឺណេត និងមានការចាប់អារម្មណ៍ជាង ៩០០,០០០ Like បន្ទាប់ពីបានបង្ហោះតែ ២ ម៉ោងប៉ុណ្ណោះនៅលើ Instagram របស់ភរិយារបស់ Messi ។

Messi ត្រូវតែប្រើពេលវេលាខ្លីដើម្បីមានភាពសប្បាយរីករាយជាមួយកូនៗ របស់គាត់ព្រោះគាត់និងក្រុម Barca ទាំងមូលកំពុងតស៊ូដើម្បីប្រជែងដណ្តើមជើងឯក La Liga។ ពីរថ្ងៃក្រោយមក Messi និងក្រុមរបស់គាត់នឹងធ្វើដំណើរទៅកាន់កីឡាដ្ឋានក្រុម Real Valladolid នៅជុំទី ៣៦ នៃ La Liga ៕