Messi បាននិយាយអ្វីខ្លះ ក្រោយបរាជ័យចំពោះពានជើងឯក La Liga

845

ដោយខកខានអស់រយៈពេល៣រដូវកាលមកហើយនោះ ក្លិបអធិរាជស Real Madrid បានសម្រេចជោគជ័យគ្រោងជើងឯកលីគកំពូល La Liga របស់ពួកគេនៅរដូវកាលនេះ ក្រោយយកឈ្នះក្លិប Villarreal កាល ពីយប់មិញ។ ដោយឡែក បន្ទាប់ពីប្រកួតចាញ់ក្លិប Osasuna យប់មិញដែរនោះ ប្រធានក្រុមរបស់ Barcelona គឺកីឡាករ Lionel Messi បានផ្តល់បទសម្ភាសន៍លើការឈ្នះពានរបស់ Real Madrid នេះដែរថា៖

ពួកយើងមិនបានរំពឹងទុកថានឹងត្រូវបញ្ចប់រដូវកាលដោយលទ្ធផលបែបនេះនោះទេ ប៉ុន្តែជាក់ស្តែងវាជាអ្វីដែលយើងទទួលបាននៅរដូវកាលនេះ។ ក្រុមរបស់ពួកយើងនៅខ្សោយណាស់ បង្កើតកំហុសច្រើន និងគ្មានការប្តេជ្ញាខ្ពស់នៅក្នុងការប្រកួតនីមួយៗ។ ពួកយើងធ្វើឲ្យបាត់បង់ពិន្ទុជាច្រើនប្រកួត ហើយការប្រកួតថ្ងៃនេះវាសបញ្ជាក់ពីទម្រង់លេងរបស់យើងនៅរដូវកាលនេះតែម្តង។​ យើងគួរតែទទួលស្គាល់ចំណុចខ្សោយរបស់យើងទាំងនេះ ហើយចាប់ផ្តើមពីកីឡាកររហូតដល់ថ្នាក់ដឹកនាំក្លិបទាំងមូល ដើម្បីកែស្ថានការណ៍នេះឲ្យប្រសើរឡើងវិញ។ ក្លិបរបស់យើងបាន ជួយ Real Madrid ច្រើនណាស់ឲ្យតាមពីក្រោយរហូតដល់ឆក់ពានមួយនេះទៅបាត់។ យ៉ាងណាមិញ បើសិនជាចង់ឈ្នះពាន Champions League នៅរដូវកាលនេះលុះត្រាតែក្លិបរបស់យើងធ្វើការផ្លាស់ប្តូរឲ្យច្រើនជាងនេះ បើនៅតែដូច្នេះយើងនឹងចាញ់ការប្រកួតជាមួយក្លិប Napoli នៅខែក្រោយជាក់ជាមិនខាន៕