ក្រោយពីមានការចរចាគ្នាច្រើនខែមកនេះ ទីបំផុត ព្រះអង្គម្ចាស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានសម្រេចដកការដេញថ្លៃនោះចោលហើយ ដែលមានន័យថាព្រះអង្គលែងចង់បាន Newcastle ហើយ។
ក្រុមការងាររបស់ព្រះអង្គម្ចាស់ Mohammed bin Salman បានដាក់តម្លៃ៣០០លានផោន ដើម្បីទិញយកក្លឹប Newcastle United ហើយប្រភពនៅអង់គ្លេសបានបញ្ជាក់ថាពួកគេយល់ព្រមទៅហើយនៅឡើយតែការប្រកាសផ្លូវការប៉ុណ្ណោះ។ យ៉ាងណាមិញ ការទិញក្លឹបនេះ ធ្វើឱ្យមានរឿងចម្រូងចម្រាសគ្នាជាច្រើន ទាំងសិទ្ធិផ្សាយការប្រកួត និងក្លឹបជាច្រើននៅអង់គ្លេសមិនពេញចិត្តគ្រប់គ្នា។
ដោយសារតែមានបញ្ហាច្រើនយ៉ាងនេះហើយ ទើបពេលនេះព្រះអង្គម្ចាស់ក៏សម្រេចចិត្តម្ដងទៀត ឈប់យកក្លឹបមួយនេះហើយ និងដកការដេញថ្លៃនោះចេញតែម្ដង។ ដោយនេះមានន័យថាក្រុម Newcastle United នៅតែមានម្ចាស់ដដែល សម្រាប់រដូវកាលថ្មីខាងមុខនេះ៕