ខ្សែការពារកណ្ដាល Sergio Ramos បានធ្វើការអញ្ជើញជើងខ្លាំងរបស់ UFC កីឡាករ Conor McGregor មកទីលានហ្វឹកហាត់របស់ Real Madrid។
ការអញ្ជើញនេះកើតឡើងបន្ទាប់ពី Ramos ឃើញវីដេអូលេងបាល់ទាត់បញ្ចូលទីរបស់ McGregor ដែលបានបង្ហោះលើបណ្ដាញសង្គម។ Ramos ក៏បានចេញវីដេអូមួយលើបណ្ដាញសង្គម Twitter បញ្ចេញកាយវិការអបអរដូចដំណើរដើរចូលសង្វៀនប្រកួតរបស់ McGregor ផងដែរ។
នៅក្នុងវីដេអូរបស់ Mcgregor ប្រធានក្រុមរបស់ Madrid បានសួរថា៖ “តើពេញចិត្តចង់មកហ្វឹកហាត់នៅ Real Madrid ទេ? ស្វាគមន៍ក្នុងការចូលរួមជាមួយពួកយើងគ្រប់ពេលវេលា។” Mcgregor បានតបវិញថា សម្លាញ់អរគុណ! លើកក្រោយខ្ញុំនឹងទៅ Madrid៕