Ole Gunnar Solskjaer ​ទំនុក​ចិត្ត​ខ្ពស់​ណាស់ ​ថា Man Utd ​ចូល Top4 ​បាន​

0
904

​លោក Ole Gunnar Solskjaer ​មាន​ទំនុក​ចិត្ត​ខ្ពស់​ណាស់ ថា​ក្រុម Manchester United ​នឹង​ចូល​តំបន់ Top4 ​បាន​សម្រាប់​រដូវ​កាល​នេះ។

​បិសាច​ក្រហម​ Manchester United ​មាន​ទម្រង់​លេង​ល្អ​មែនទែន​សម្រាប់​រដូវ​កាល​នេះ ពោល​គឺ​តាំង​ពី​មាន​វត្តមាន​របស់ Bruno ​មក។ ​បច្ចុប្បន្ន​នេះ ពួកគេ​មាន​កំណត់​ត្រា​១៧​ប្រកួត​មក​ហើយ ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ ​ហើយ​៣​ប្រកួត​ចុង​ក្រោយ​វិញ​រក​បាន​គ្រាប់​បាល់​ចាប់​ពី​៣​គ្រាប់​ឡើង​តែ​ម្ដង។ ​សម្រាប់​លទ្ធផល​ក្រុម​ Chelsea ​ចាញ់​នៅ​យប់មិញ​ទៀត នោះ​បិសាច​ក្រហម Man Utd ​កាន់តែ​មាន​ឱកាស​ច្រើន​មែនទែន​ហើយ។ ដោយ​ Man Utd ​ប្រកួត​ក្រោយ​ប៉ះ​ក្រុម Southampton ​បើ​សិន​ជា​ឈ្នះ​ប្រកួត​នេះ ​នោះ​ពួកគេ​នឹង​ឡើង​ចូល​ទៅ Top4 ​បាន​ហើយ។

​សម្រាប់​លទ្ធភាព​នៃ​ការ​ចូល​តំបន់​អាច​លេង UEFA Champions League ​នេះ ​លោក Ole ​មាន​ជំនឿ​ចិត្ត​ខ្លាំង​ណាស់។ ​ដោយ​អ្នក​ចាត់ការ​វ័យ​ក្មេង​នេះ ជឿ​ជាក់​ថា​វត្តមាន​របស់​កីឡាករ​ក្មេង​ៗ​មាន​សមត្ថភាព​របស់​លោក​នឹង​ជួយ​ក្រុម​បាន​ច្រើន ហើយ​សម្រេច​ក្ដី​បំណង​នេះ​មិន​ខាន។ ​ជា​ពិសេស​វត្តមាន​របស់ Bruno ​និង Pogba ​ដែល​កំពុង​លេង​យល់​ចិត្ត​គ្នា​ខ្លាំង៕