ក្រុម Tottenham Hotspur និង Everton កំពុងតែមានការចាប់អារម្មណ៍ទៅលើកីឡាករមួយរូបដែលកំពុងលេងឲ្យក្លឹប Southampton ដែលមានឈ្មោះថា Pierre-Emile Hojbjerg។
ដើម្បីចង់អូសទាញខ្សែបម្រើសញ្ជាតិដាណឺម៉ាកមួយរូបនេះបាន Tottenham Hotspur គ្រោងនឹងចំណាយលុយទិញកីឡាកររូបនេះបូកបញ្ចូលនឹងការផ្ទេរខ្សែការពារស្តាំរបស់ខ្លួនមួយរូបដែលមានឈ្មោះថា Kyle Walker-Peters ដែលកំពុងតែខ្ចីជើងដោយក្លឹប Southampton ស្រាប់ទៅក្នុងកិច្ចសន្យាទិញកីឡាករ Pierre-Emile Hojbjerg នេះពី Southampton។
យ៉ាងណាមិញ Southampton កំពុងតែមានភាពស្រពេចស្រពិលថាខ្លួនគួរតែចុះកុងត្រាយក Kyle Walker-Peters ឬត្រូវរង់ចាំមើលទម្រង់លេងរបស់កីឡាកររូបនេះមួយរដូវកាលទៀត។ ក្រុម Tottenham Hotspur ចង់បានកីឡាករ Pierre-Emile Hojbjerg នេះយកមកពង្រឹងតំបន់កណ្ដាលរបស់ខ្លួន ប៉ុន្តែក៏កំពុងតែពិចារណាលើតម្លៃខ្លួនរបស់កីឡាកររូបនេះផងដែរ ដែលមានតម្លៃ ២៥ លានផោន។
គួរបញ្ជាក់ផងដែរថា Everton ក៏កំពុងគិតដើម្បីចង់កាត់មុខ Spurs ទិញយកកីឡាកររូបនេះផងដែរ ប៉ុន្តែយោងទៅតាមសារព័ត៌មាន Sky Sports នោះ កីឡាកររូបនេះចង់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho ច្រើនជាង៕