កីឡាករឆ្នើមរបស់ក្លិប Real Madrid រូបនេះបានផ្តល់នូវគំនិតផ្ទាល់ខ្លួន ទៅលើកីឡាករឆ្នើមពីររូប ដែលអស្ចារ្យបំផុសនៅគ្រប់ពេលវេលា។
នៅក្នុងបទសម្ភាសន៍ជាមួយ Bleacher Report កីឡាករឆ្នើមរបស់ក្លិប Real Madrid លោក Lucas Vazquez បានបោះឆ្នោតអោយកំពូលកីឡាករឆ្នើម Lionel Messi និង Cristiano Ronaldo ក្នុងនាមជាកីឡាករដ៏អស្ចារ្យបំផុសនៅគ្រប់ពេលវេលា ។ ខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះធ្លាប់ចំណាយពេលលេងជាមួយ CR7 និងជួប M10 ក្នុងការប្រកួត Super Classic ។
«ពួកគេទាំងពីរគឺជាកីឡាករឆ្នើមគ្រប់រដូវកាល។ ពួកគេទាំង២នាក់បង្កើតឡើងនូវស្នាដៃជាប្រវត្តិសាស្ត្រ ។ ត្រូវការពេលជាច្រើនឆ្នាំទៀត មុនពេលដែលយើងបានឃើញការប្រណាំងប្រជែងគ្នា រវាងកីឡាករឆ្នើមទាំងពីរ»។ “Vazquezបានចែករំលែក។
Vazquez បាននិយាយថា “Ronaldo គឺជាកីឡាករអាជីពម្នាក់។ គាត់ត្រូវការទារនូវបទពិសោធន៍របស់ខ្លួនគាត់ និង មិត្តរួមក្រុមរបស់គាត់ជាច្រើន ដើម្បីរួមគ្នានាំទៅរកភាពរីកចំរើនបន្ថែមទៀត។
នៅពេលត្រូវបានសួរថា តើ Ronaldo ឬ Messi ដែលជាកីឡាករល្អ? កីឡាករវ័យ ២៨ ឆ្នាំរូបនេះមិនអាចផ្តល់ចម្លើយបានទេ។ ក្រៅពីនេះ Vazquez ក៏ធ្លាប់ជាអ្នកដែលគាំទ្រកីឡាករ Luis Figo ផងដែរ។
«កុមារភាពរបស់ខ្ញុំត្រូវបានចងភ្ជាប់ជាមួយ Figo គាត់លេងជំហរដូចខ្ញុំ។ នៅពេលបច្ចុប្បន្នខ្ញុំតែងតែមើលវីដេអូរបស់ Figo ដើម្បីធ្វើឱ្យខ្លួនខ្ញុំប្រសើរឡើង” ។
បាល់ទាត់អ៊ឺរ៉ុបនិយាយដោយឡែក និង ពិភពលោកនិយាយរួម កំពុងតែរីករាលដាលពីជំងឺរាតត្បាត COVID-19 ។ ប្រឈមមុខនឹងការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលនៃមេរោគនេះ លីគកំពូល ៗ នៅអ៊ឺរ៉ុបត្រូវបានបង្ខំឱ្យពន្យារពេលហើយមិនមានគម្រោងវិលត្រឡប់មកវិញ៕