Liverpool កំពុងសម្លឹងឃើញខ្សែបម្រើវ័យក្មេងរបស់ Roma ម្នាក់នេះ

0
665

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៏មកថាកំពុងតែចាប់អារម្មណ៍ចង់ទិញ ខ្សែបម្រើកណ្តាលរបស់ Roma កីឡាករ​ Nicolo Zaniolo។​​

គួរឲ្យដឹងដែរថា ក្លិបមាន់ខ្នាយមាស Tottenham Hotspur ក៏បានទាក់ទងតាមទិញតារាឆ្នើមវ័យ២០ឆ្នាំរូបនេះផងដែរ ប៉ុន្តែដោយសារតែវិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យក្លិបមួយនេះ លុបចោលសំណើវិញ។

ដូចគ្នានោះដែរក្លិប Roma ក៏កំពុងវិលមុខជាមួយនឹងការជួបវិបត្តិសេដ្ឋកិច្ចផងដែរ ដោយមានគម្រោងក្នុងការលក់កីឡាករមួយចំនួនចេញនៅពេលទីផ្សារដោះដូរបើកទ្វារ។

ទោះបីជាយ៉ាងណាក៏ដោយ Roma មិនសូវជាចង់លក់ Zaniolo នោះទេ ហើយប្រសិនបើ Liverpool រំអុកក្នុងការទិញ នោះ Roma នឹងដាក់តម្លៃខ្លួន ម្ចាស់អាវលេខ២២រូបនេះដល់ទៅ៦០លានអឺរ៉ូ (ឬប្រមាណជិត៧០លានដុល្លារ)។

គួរបញ្ជាក់ដែលថា Zaniolo បង្ហាញខ្លួនឲ្យ Roma បាន១៨ប្រកួតនៅរដូវកាលនេះ បន្ទាប់ពីត្រូវសំរាកព្យាបាលរបួស ហើយរូបគេក៏នៅសល់កុងត្រាជាមួយក្លិប ៤ឆ្នាំទៀតផងដែរ។​