Messi ចង់ឲ្យ Barca ផ្ទេរយក Neymar ជាង Martinez

0
736

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ត្រូវបានគេរាយការណ៍ថា មានបំណងចង់ចាប់ដៃគូរជាមួយ Neymar ជាជាងការលេងជាមួយកីឡាករ Lautaro Martinez។

ប្រភពពីក្លិប Barcelona បានបង្ហើបប្រាប់វិទ្យុ Cadena Ser យ៉ាងដូច្នេះថា៖

ប្រសិនបើឲ្យគាត់ (Messi) ជ្រើសរើសរវាង Lautaro និង Neymar ច្បាស់ណាស់គាត់នឹងរើសយកជម្រើសជាតិប្រេស៊ីល។

Neymar ធ្លាប់ចំណាយពេល៤ឆ្នាំនៅកីឡដ្ឋាន Camp Nou ចន្លោះពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៧ ដោយកាលនោះ គេជាសមាជិតខ្សែប្រយុទ្ធឆ្នើមទាំង៣របស់ Bara ក្នុងនោះដៃគូរបស់គេរួមមាន Messi និង Suarez (MSN)។

ក្រោយជោគជ័យជាមួយ ក្លិបយក្សនៅតំបន់កាតាឡាន់ Neymar បានផ្លាស់ទៅលេងឲ្យក្លិប Paris Saint-Germain ក្នុងតម្លៃផ្ទេរបំបែកឯតទគ្គកម្ម។ យ៉ាងណាមិញ មួយរយៈចុងក្រោយ Neymar មានព័ត៌មានលេចឭមកថា ចង់ត្រឡប់មក Barca វិញ ខណៈក្លិបយក្សអេស្ប៉ាញក៏ចង់បានរូបគេមកជំនួសតំណែងខ្សែប្រយុទ្ធ Luis Suarez ផងដែរ។

ដោយឡែក ទន្ទឹមនឹងការស្វែងរកបេក្ខភាពមកជំនួស Suarez ក្លិបជើងឯក La Liga ២៦សម័យ ក៏បានដាក់គោលដៅទៅលើ ខ្សែប្រយុទ្ធក្រុម​ Inter Milan កីឡាករ Lautaro Martinez។ ប៉ុន្តែដោយសារ បច្ចុប្បន្នក្លិបកំពុងជួបវិបត្តិហិរញ្ញវត្ថុ ដែលបង្ករឡើងដោយជំងឺរាតត្បាតកូវីដ១៩ ធ្វើឲ្យការផ្ទេរនេះស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។

គួរឲ្យដឹងដែរថា Inter បានដាក់តម្លៃទិញផ្ដាច់កុងត្រារបស់​Martinez រហូតដល់៩៧លានផោន (ឬប្រមាណ ១១៩លានដុល្លារ) ឯណោះ ខណៈ Barca គ្រោងដាក់កីឡាករ Nelson Semedo និង Carles Alena ជាផ្នែកមួយក្នុងកិច្ចព្រមព្រៀង ដើម្បីបន្ធូរបន្ថយតម្លៃរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន៕