អស្ចារ្យ Juventus លើក​ពាន​ Serie A ៩​ឆ្នាំ​ជាប់​គ្នា

0
930

Cristiano Ronaldo រក​បាន​១​គ្រាប់​នាំ Juventus ឈ្នះ Sampdoria ២-០ ក្នុង​សប្ដាហ៍​ទី​៣៦ មាន​ពិន្ទុ​គ្រប់គ្រាន់​អាច​​លើក​ពាន Serie A ជា​លើក​ទី​៩​រដូវ​កាល​ជាប់​គ្នា។

Ronaldo ទាត់​បញ្ចូល​ទី​គ្រាប់​ទី​៣១​ក្នុង​លីគ​នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​មាន​ការ​បញ្ជូន​​ខ្លី​ពី​ Miralem Pjanic ដោយ​បាល់​ Free-Kick។ នាទី​បន្ទាប់​កីឡាករ Federico Bernardeschi រក​បាន​បន្ថែម​មួយ​គ្រាប់​ទៀត គ្រប់គ្រាន់​ឲ្យ Juventus ឈ្នះ​និង​លើក​ពាន​តែ​ម្ដង ខណៈ​លីគ​សល់​២​ប្រកួត​ទៀត។

ក្រុម​លោក Maurizio Sarri ជា​ក្រុម​តែ​មួយ​គត់​ដែល​អាច​ឈ្នះ​ពាន​លីគ​៩​រដូវ​កាល​ជាប់​គ្នា​ក្នុង​លីគ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប។ វា​គឺ​ជា​ការ​បន្ថែម​កំណត់ត្រា​ថ្មី​​លើក​ក្លឹប Bayern Munich ​​ដែល​លើក​ពាន​លីគ​បាន​៨​ដង​ជាប់​គ្នា​កាល​ពី​ខែ​មិថុនា៕