Sadio Mane បានយកឈ្នះកីឡាករ Cristiano Ronaldo ក្នុងការរកគ្រាប់បាល់នៅ Premier League ដោយរកបានពីរគ្រាប់អោយ Liverpool ទល់នឹង Chelsea កាលពីយប់មិញ ។
ការលេងដ៏អស្ចារ្យនេះបានធ្វើឱ្យ Mane ក្លាយជាកីឡាករទី ៣ របស់ Liverpool ដែលស៊ុតបញ្ចូលទីChelsea២គ្រាប់ក្នុង១ការប្រកួត នៅ Stamford Brigde ក្នុងក្របខ័ណ្ឌ Premier League ។ មុននោះមានតែ Steve McManaman (ខែធ្នូឆ្នាំ ១៩៩៥) និង Philippe Coutinho (ខែតុលាឆ្នាំ ២០១៥) ដែលអាចស៊ុតបញ្ចូលទីបេបនេះបាន។
ការស៊យតទម្លោះសំណាញ់ទីក្រុមតោខៀវ Chelsea ចំនួន២គ្រាប់នេះ ក៏បានជួយឱ្យ Mane បង្កើនកំណត់ត្រាស៊ុតបាល់បញ្ចូលទីក្នុងលីក Premier League ដល់ទៅ ៨៦គ្រាប់ ដែលលើសពីសមិទ្ធិផលរបស់ Cristiano Ronaldo នៅបីសាចក្រហម នាពេលកន្លងមក។ អ្នកទាំងពីរបង្ហាញខ្លួនបាន ១៩៦ លើក ប៉ុន្តែ Mane រកបាន ២ គ្រាប់ច្រើនជាងកីឡាករឆ្នើមព័រទុយហ្កាល់។