បើកឆាក Serie A ក្រុមសេះបង្កង់លត់ក្រុម Sampdoria ៣-0

0
693

នៅក្នុងការប្រកួតបើកឆាកលីគកំពូល Serie A រដូវកាលថ្មីយប់មិញនេះ ក្លិបការពារតំណែងជើងឯក Juventus រកបាន៣ពិន្ទុដ៏មានសារៈសំខាន់ ក្រោយយកឈ្នះក្លិប Sampdoria ដោយលទ្ធផលគួរជាទីគាប់ចិត្ត៣ទល់នឹង០។

នៅក្នុងការប្រកួតតង់ទី១ ពោលគឺនៅនាទីទី១៣ កីឡាករវ័យក្មេង Dejan Kulusevski រកបានគ្រាប់ទី១ឲ្យ Juventus នៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេឲ្យលោកគ្រូបង្វឹក Andrea Pirlo ក្រោយផ្លាស់ចេញពីក្លិប Atalanta នៅក្នុងរដូវក្ដៅនេះ។

ចូលដល់តង់ទី២Juventus មានឱកាសបន្ថែមបាន២គ្រាប់ទៀត ពោលរកបានដោយកីឡាករខ្សែការពារ Leonardo Bonucci នៅនាទីទី៧៨ និងខ្សែប្រយុទ្ធ Cristiano Ronaldo នៅនាទីទី៨៨។

គួរឲ្យដឹងដែរថាសម្រាប់ការប្រកួតរបស់ Juventus យប់មិញនេះ ជា​ការដឹកនាំក្រុមឈុតធំលើកដំបូងរបស់លោក Andrea Pirlo នៅក្នុងក្រមខ័ណ្ឌ Serie A  ចាប់តាំងពីមកជំនួសតំណែងលោក Maurizio Sarri កាលពីខែសីហាមក។ ហើយលទ្ធផល៣ទល់នឹង០នេះ ជាការចាប់ផ្តើមមួយដ៏ល្អរបស់សេះបង្កង់ Juventus ៕​