Achraf Hakimi របស់ Real Madrid ត្រូវបានផ្ទេរជាផ្លូវការទៅកាន់ក្របខ័ណ្ឌ Serie A

0
944

ក្លិប Real Madrid បានឈានដល់កិច្ចព្រមព្រៀងនៃការផ្ទេរ Achraf Hakimi ទៅកាន់ក្រុម Inter នៃក្របខ័ណ្ឌ Serie A ប្រទេសអ៊ីតាលីក្នុងតម្លៃ ៤០ លានអឺរ៉ូ រួមទាំងថ្លៃបន្ថែម ៥ លានអឺរ៉ូទៀត។

ខ្សែការពារស្លាបរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំ ដែលនឹងដំណើរការរហូតដល់ឆ្នាំ ២០២៥ ។ ទោះបីជាភ្នាក់ងារលោក Alejandro Camano បាននិយាយថា កីឡាករវ័យ ២១ ឆ្នាំរូបនេះចង់វិលត្រឡប់ទៅកាន់ Real Madrid វិញបន្ទាប់ពីខ្ចីជើង ២ ឆ្នាំនៅ Borussia Dortmund ក៏ដោយ ក៏គាត់បានសម្រេចចិត្តរកកន្លែងប្រកួតប្រជែងថ្មី។

ដោយមើលពីឱកាសហាក់មិនអាចប្រជែងជាមួយជាមួយ Dani Carvajal កីឡាករអន្តរជាតិសញ្ជាតិម៉ារ៉ុករូបនេះនឹងយកទេពកោសល្យរបស់គាត់ទៅប្រជែងនៅ Serie A វិញ។

សេចក្តីថ្លែងការណ៍របស់ Real Madrid បានថ្លែងថា “ក្លិបសូមថ្លែងអំណរគុណដល់ Hakimi ចំពោះការលះបង់ ភាពបុិនប្រសព្វ និងអាកប្បកិរិយាគំរូជាច្រើនឆ្នាំរបស់គាត់ចាប់តាំងពីគាត់បានចូលរួមក្នុងថ្នាលយុវជនក្នុងឆ្នាំ ២០០៦ ហើយសូមជូនពរគាត់ឱ្យទទួលបានជោគជ័យនៅក្នុងទំព័រថ្មីនៃវិស័យបាល់ទាត់”៕