Barcelona កំពុងធ្វើគ្រប់បែបយ៉ាងដើម្បីលក់ Philippe Coutinho ចេញវិញក្នុងគោលបំណងប្រមូលលុយដែលខាតបង់ និងចៀសវាងការបំពានច្បាប់តុល្យភាពហិរញ្ញវត្ថុរបស់ UEFA។
ក្លឹបមានមូលដ្ឋាននៅកាតាឡាន់បានទិញខ្សែបម្រើសញ្ជាតិប្រេស៊ីលក្នុងតម្លៃប្រមាណ១៤០អឺរ៉ូពី Liverpool កាលពីឆ្នាំ២០១៨ប៉ុន្តែក្រោយចំណាយពេល១រដូវកាលលេងមិនកើតក្លឹបក៏អនុញ្ញាតឲ្យ Bayern Munich ខ្ចីជើងរហូតមកទល់នឹងពេលនេះ។
ពីដំបូង Barca បង្ហាញគោលបំណងមិនចង់យក Coutinho មកវិញទេតែចង់លក់ក្នុងតម្លៃយ៉ាងហោចណាស់ ៨០ទៅ១០០លាន។ យ៉ាងណាក្រោយគ្មានក្លឹបណាចាប់អារម្មណ៍ក្រុមជើងឯក LaLiga បានទម្លាក់ថ្លៃមកនៅត្រឹម៥០លានវិញ។
ក្លឹបអង់គ្លេស២រួមមាន Chelsea និង Newcastle ដែលមានម្ចាស់ក្លឹបថ្មីជាសេដ្ឋីអារ៉ាប់កំពុងចាប់អារម្មណ៍យក Coutinho ទៅកសាងក្រុមឲ្យរឹងមាំ៕