Dortmund បានផ្តួល Man Utd ចេញពីការប្រកួតដើម្បីចុះហត្ថលេខាលើ Bellingham

0
744

Man Utd បានឆ្លងកាត់ភាពជូរចត់នៅក្នុងការបណ្ដើមយក Jude Bellingham នៅពេលដែលកីឡាករវ័យ 16 ឆ្នាំរួនេះ បានសម្រេចចិត្តចូលរួមជាមួយ Borussia Dortmund នៅរដូវក្តៅនេះ។

មុននេះមេដឹកនាំក្រុមបិសាចក្រហមបានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបញ្ចុះបញ្ចូលខ្សែបម្រើវ័យក្មេងរបស់ Birmingham ឱ្យផ្លាស់ទៅទឹកដី Old Trafford រួមទាំងការអញ្ជើញក្រុមគ្រួសារ Bellingham មកមជ្ឈមណ្ឌលបណ្តុះបណ្តាល Carringtonទៀតផង ។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការគិតអស់រយៈពេលយ៉ាងយូរ កីឡាករសញ្ជាតិអង់គ្លេសវ័យ ១៦ ឆ្នាំរូបនេះ បានយល់ព្រមទៅកាន់ប្រទេសអាឡឺម៉ង់ដើម្បីអភិវឌ្ឍអាជីពរបស់គាត់ ដែលការណ៍នេះធ្វើឱ្យក្រុមបីសាចក្រហមឈឺចាប់យ៉ាងខ្លាំង ។

ប្រភពពី ESPN បាននិយាយថា Dortmund នឹងប្រកាសជាផ្លូវការនូវកិច្ចសន្យាជិត ២០ លានផោនជាមួយ Jude Bellingham នៅប៉ុន្មានថ្ងៃខាងមុខទៀត។

បុរសវ័យក្មេងដែលកំពុងទទួលបានប្រាក់ខែត្រឹមតែ ១៤៥ ផោនក្នុងមួយសប្តាហ៍នៅ Birmingham ។ ប៉ុន្តែចំពោះ Dortmund ប្រាក់ខែរបស់ Jude Bellingham នឹងឡើងដល់ ៦០,០០០ ផោនក្នុងមួយសប្តាហ៍។

គាត់ចង់ដើរតាមគន្លងរបស់ Jadon Sancho នៅ Bundesliga និងអាចចុះកិច្ចសន្យាអាជីពដំបូងរបស់គាត់នៅថ្ងៃទី ២៩ ខែមិថុនានៅពេលគាត់មានអាយុ ១៧ ឆ្នាំ។

Jude Bellingham នឹងលេងនៅសល់នៃរដូវកាល ២០១៩/២០ ជាមួយ Birmingham មុនពេលហោះហើរទៅកាន់ប្រទេសអាឡឺម៉ង់ដើម្បីចាប់ផ្តើមទំព័រថ្មីនៃអាជីពរបស់គាត់។

ក្នុងនាមជាខ្សែបម្រើកណ្តាល Bellingham បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុលីគកំពូលអង់គ្លេសជាលើកដំបូងនៅរដូវកាលនេះដោយរកបាន ៤ គ្រាប់ និងជំនួយបាន ៣លើក ក្នុង ៣៣​ប្រកួត។

Solskjaer ធ្លាប់សង្ឃឹមថានឹងបញ្ចុះបញ្ចូល Bellingham ឱ្យចូលរួមជាមួយ ក្រុមបីសាចក្រហម MU នៅដើមឆ្នាំនេះ។ ទោះយ៉ាងណា Dortmund បានយកឈ្នះបិសាចក្រហមដោយសន្យាថានឹងអាចឱ្យកីឡាករវ័យក្មេងរូបនេះលេងបានទៀងទាត់ក្នុងកម្រិតខ្ពស់ទៀតផង៕