ខ្សែបម្រើស្លាប Dortmund ពេញចិត្តចូលរួមជាមួយបីសាចក្រហម Man UTD ដែលធ្វើអោយ Chelsea ផ្លាស់ប្តូរទៅ Philippe Coutinho ។
ពេលកន្លងមក ទាំង Man UTD និង Chelsea បានដេញតាម Jadon Sancho – ទេពកោសល្យវ័យក្មេងកំពុងកើនឡើងដូចជាខ្លែងនៅ Bundesliga ។
បិសាចក្រហមបានត្រៀមចាក់ចំនួន ១០០ លានផោន ដើម្បីនាំយកកីឡាករវ័យ ២០ ឆ្នាំរូបនេះមកកាន់ទឹកដី Old Trafford ។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការជាមុនសម្រាប់ពួកគេដើម្បីទទួលបានជោគជ័យក្នុងកិច្ចកុងត្រាខាងលើ គឺត្រៀមប្រយុទ្ធនូវក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។
Jadon Sancho ខ្លួនឯងក៏បានផ្តល់អាទិភាពដល់បីសាចក្រហម ដើម្បីនៅជិតគ្រួសាររបស់គាត់នៅ Manchester ។
Lampard បានចាប់អាម្មរណ៍ Sancho ប៉ុន្តែត្រូវបានបរាជ័យ។ ការណ៍នោះបាន បង្ខំឲ្យ មេដឹកកនាំក្លឹបសញ្ជាតិអង់គ្លេសងាកទៅរក Coutinho ដែលជាខ្សែបម្រើនៅ Barca ។
កីឡាករឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះ កំពុងលេងឱ្យក្លិប Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងប៉ុន្តែក្រុមអាឡឺម៉ង់នឹងមិនធ្វើឱ្យមានការទិញចូលឡើយ។
ដូច្នេះ Barca ចង់លក់ Coutinho នៅរដូវក្តៅខាងមុខនេះក្នុងតម្លៃ ៧០ លានផោនដើម្បីប្រមូលលុយវិនិយោគឡើងវិញក្នុងគោលដៅផ្ទេរផ្សេងទៀត។
ចំណុចខ្លាំងរបស់ Coutinho គឺសមត្ថភាពរបស់គាត់ក្នុងការលេងបាល់ទាត់ប្រកបដោយភាពច្នៃប្រឌិត និង មានបទពិសោធន៍ក្នុងការប្រយុទ្ធនៅក្នុងក្របខ័ណ្ឌ Premier League ។
ប្រភពពី Evening Standard បាននិយាយថា Lampard ចង់បន្ថែម Coutinho ដើម្បីជួយ Chelsea វាយលុកជួរមុខ និង កាន់តែទន់ភ្លន់ ប្រែប្រួលជាងមុន។
ទោះយ៉ាងណា ក្រុមតោខៀវនឹងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពី Leicester ។ គ្រូបង្វឹក Brendan Rodgers ដែលជាអ្នកគាំទ្រយ៉ាងខ្លាំងរបស់ Coutinho បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះមកកាន់លីគកំពូលអង់គ្លេសវិញ៕