Cristiano Ronaldo រកបាន១គ្រាប់នាំ Juventus ឈ្នះ Sampdoria ២-០ ក្នុងសប្ដាហ៍ទី៣៦ មានពិន្ទុគ្រប់គ្រាន់អាចលើកពាន Serie A ជាលើកទី៩រដូវកាលជាប់គ្នា។
Ronaldo ទាត់បញ្ចូលទីគ្រាប់ទី៣១ក្នុងលីគនៅរដូវកាលនេះ បន្ទាប់ពីមានការបញ្ជូនខ្លីពី Miralem Pjanic ដោយបាល់ Free-Kick។ នាទីបន្ទាប់កីឡាករ Federico Bernardeschi រកបានបន្ថែមមួយគ្រាប់ទៀត គ្រប់គ្រាន់ឲ្យ Juventus ឈ្នះនិងលើកពានតែម្ដង ខណៈលីគសល់២ប្រកួតទៀត។
ក្រុមលោក Maurizio Sarri ជាក្រុមតែមួយគត់ដែលអាចឈ្នះពានលីគ៩រដូវកាលជាប់គ្នាក្នុងលីគកំពូលទាំង៥នៅអឺរ៉ុប។ វាគឺជាការបន្ថែមកំណត់ត្រាថ្មីលើកក្លឹប Bayern Munich ដែលលើកពានលីគបាន៨ដងជាប់គ្នាកាលពីខែមិថុនា៕