Man City ម្ចាស់ជើងឯក Premier League រដូវកាល ២០២០-២១

0
1065

មុនពេលក្លាយជាភ្ញៀវរបស់ Newcastle ក្នុងជុំទី ៣៦ នៃក្របខ័ណ្ឌ Premier League Man City បានក្លាយជាជើងឯកជាផ្លូវការនៅរដូវកាល ២០២០-២១ ។

Man City ទទួលបានចំណាត់ថ្នាក់ ៣ ជុំមុនគេ បន្ទាប់ពី MU ចាញ់ Leicester នៅ Old Trafford ។

បីសាចក្រហម បានព្យាយាមរារាង Man City ក្នុងការក្លាយជាម្ចាស់ជើងឯកអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយបិសាចក្រហមត្រូវបង្ខំចិត្តចុះចាញ់ចំពោះកាលវិភាគនៃការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍នៃក្របខ័ណ្ឌ Premier League ។

នៅសល់តែ ២ ថ្ងៃទៀតទេ បន្ទាប់ពីឈ្នះ Aston Villa, បីសាចក្រហម នឹងត្រូវជួបជាមួយ Leicester ។ ពីរថ្ងៃក្រោយមកក្រុមរបស់លោក Ole Gunnar Solskjaer ក៏ត្រូវប៉ះជាមួយក្រុមហង្សក្រហមផងដែរ។

ហេតុដូច្នេះហើយ Solskjaer បានបង្ខំចិត្តដាក់កីឡាករត្រៀម និងក្មេងៗចេញឲ្យលេង ទើបធ្វើបីសាចក្រហមចាញ់ Leicester 1-2 លើទឹកដី Old Trafford គឺជាលទ្ធផលដែលមិនអាចជៀសបាន។

Man City ឈ្នះជើងឯក Premier League គឺជាលទ្ធផលសមហេតុផលឥតខ្ចោះដែលត្រូវបានគេព្យាករណ៍ជាយូរមកហើយ។

នៅក្នុងរដូវកាលដែលការរីករាលដាលនៃ Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យបាល់ទាត់។ Man City អាចត្រូវបានគេមើលឃើញថាជាករណីលើកលែងមួយ។

Pep Guardiola មានការគ្រប់គ្រងទៅលើកីឡាករល្អណាស់ កាត់បន្ថយហានិភ័យនៃការលេងដោយគ្មានអ្នកទស្សនា។ ទន្ទឹមនឹងនេះអ្នកដឹកនាំក្រុម Man City សញ្ជាតិអេស្បាញរូបនេះ ក៏អាចគ្រប់គ្រងកាយសម្បទារបស់កីឡាករផងដែរដោយចៀសវាងហានិភ័យនៃការរងរបួស។

នៅក្នុងដំណាក់កាលនៃជំងឺរាតត្បាតកូវីដនេះ Man City ទទួលបានជ័យជំនះជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌ Premier League ចំនួន ១៤ លើកជាប់ៗគ្នា។ The Citizens ជាក្រុមដែលឈ្នះច្រើនបំផុតក្នុងរដូវកាល (២៥) មានការវាយប្រហារល្អបំផុត (៧២ គ្រាប់) និងការការពាររឹងមាំបំផុត (ធ្លាសំណាញ់ទី ២៦ គ្រាប់) ៕