ទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ Mason Greenwood អាចជួយ MU សន្សំប្រាក់ផ្ទេររាប់រយលានផោន។
ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood បញ្ចេញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់នៅក្នុងអាវ MU ។ កីឡាករសញ្ជាតិអង់គ្លេសវ័យ ១៨ ឆ្នាំរូបនេះ រកបាន ១៥ គ្រាប់ក្នុងរដូវកាលនេះ ថ្មីនេះគឺការស៊ុតបញ្ចូលទីក្រុម Bournemouth នៅ Premier League ។
ការអភិវឌ្ឍដ៏អស្ចារ្យរបស់ Greenwood ភាគច្រើនបានមកពីគ្រូបង្វឹកលោក Ole Gunnar Solskjaer អ្នកដែលតែងតែជួយសម្របសម្រួលកីឡាករវ័យក្មេងឱ្យលេងក្នុងក្រុមដំបូង។ Greenwood បានបង្ហាញខ្លួនចំនួន ៤០លើក ក្នុងរដូវកាលនេះរួមទាំង១៨ការប្រកួតផ្ទាល់។
ប៉ុន្តែការបំពេញតួនាទីបានល្អរបស់ Greenwood បានធ្វើឱ្យគ្រូបង្វឹក Solskjaer ប្រឈមនឹងស្ថានភាពមិនល្អ។ បច្ចុប្បន្ន MU កំពុងរកវិធីចុះកិច្ចសន្យាជាមួយ Jadon Sancho ។ ប្រភពការសែតល្បីឈ្មោះជាច្រើននៅអ៊ឺរ៉ុបបានបង្ហាញថា MU បានឈានដល់កិច្ចព្រមព្រៀងបុគ្គលជាមួយ Sancho ហើយត្រូវចរចាជាមួយ Dortmund លើថ្លៃឈ្នួលរបស់កីឡាករសញ្ជាតិអង់គ្លេសអាយុ ២០ ឆ្នាំរូបនេះ។
បញ្ហានៅទីនេះគឺថា MU មិនចង់ចំណាយប្រាក់ច្រើនជាង ៥០ លានផោនសម្រាប់កិច្ចព្រមព្រៀងនេះនោះទេ ខណៈដែល Dortmund បានប្តេជ្ញាចិត្តមិនលក់ Sancho ក្រោមតម្លៃ ១០០ លានផោន។ ជាការពិតណាស់ Sancho ពិតជាកីឡាករដែលមានទេពកោសល្យម្នាក់ដែលបានរួមចំណែក ២០ គ្រាប់ និងជួយបាន ២០ ដងក្នុង ៤៤ ប្រកួតសម្រាប់ Dortmund នៅរដូវកាលនេះ។
ប៉ុន្តែតើក្រុម MU គួរតែចំណាយប្រាក់រហូតដល់ទៅ ១០០ លានផោនដើម្បីទិញ Sancho និងរុញ Greenwood ទៅលេងជាកីឡាករបម្រុងមែនទេ? ឬគ្រូបង្វឹក Solskjaer នឹងមានវិធីដើម្បីបញ្ចូលគ្នានូវកីឡាករ ៤ នាក់ដែលមានប្រសិទ្ធិភាពគឺ Sancho, Greenwood, Martial និង Rashford?
ជាក់ស្តែង Sancho អាចរួមបញ្ចូលជាមួយក្រុម MU រឺក៏អត់នៅតែជាសំនួរមួយ ប៉ុន្តែ Greenwood កំពុងតែសហការណ៍យ៉ាងល្អជាមួយ Martial និង Rashford លើខ្សែវាយប្រហារជួរមុខរបស់ MU ។
ពួកគេបានរកគ្រាប់បាល់ច្រើនជាងខ្សែប្រយុទ្ធឆ្នើមៗទាំង៣របស់ក្រុមហង្សក្រហមគឺ Salah, Mane និង Firmino នៅពេលគណនាសមិទ្ធិផលនៃការប្រកួតទាំងអស់នៅក្នុងរដូវកាលនេះ។
Greenwood ផ្ទាល់គឺជាកីឡាករក្មេងជាងគេដែលរកបាន ១៥ គ្រាប់អោយ MU ចាប់តាំងពីឆ្នាំ ១៩៨៣។ គាត់ក៏ជាកីឡាករវ័យក្មេងដំបូងគេដែលរកបាន ១៥ គ្រាប់អោយ MU ព្រោះ Rooney ទទួលបានសមិទ្ធិផលប្រហាក់ប្រហែលនៅរដូវកាល ២០០៤/០៥ ។
កាលពីមុន Sir Alex Ferguson ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការប្រើប្រាស់កីឡាករក្នុងស្រុករបស់ MU ហើយនោះនឹងក្លាយជាមូលដ្ឋានសម្រាប់គ្រូបង្វឹក Solskjaer បន្តទុកចិត្ត Greenwood ។
លើសពីនេះទៅទៀត ជំងឺ COVID-១៩ ក៏ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើហិរញ្ញវត្ថុរបស់ក្រុមហើយ MU ក៏នឹងមិនត្រៀមចំណាយ ១០០ លានផោនសំរាប់ Sancho នៅរដូវក្តៅនេះដែរ៕