ក្រុមកម្ពុជាមិនបោះបង់ការប្រកួតជម្រុះ Asian Cup 2023 ខណៈ AFC និងសហព័ន្ធបាល់ទាត់ឥណ្ឌាចេញលិតសុំទោស
កម្ពុជានឹងមិនបោះបង់ការប្រកួតជម្រុះ Asian Cup 2023 នៅពេលដែល AFC ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) ចេញលិខិតសុំទោស និងប្តេជ្ញាថានឹងមិនឲ្យមានកហុសកើតឡើងម្ដងទៀតឡើយ។ ប៉ុន្មានថ្ងៃកន្លងមកនេះ ដំណឹងដែលកម្ពុជាគំរាមលុបចោលការប្រកួតជម្រុះ Asian Cup ឆ្នាំ២០២៣ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) លោក កែវ សារ៉េត បានបញ្ជាក់ថា ក្រុមកម្ពុជានឹងមិនបន្តលេងក្នុងវគ្គជម្រុះ Asian Cup 2023 ប្រសិនបើ AFC និងប្រទេសម្ចាស់ផ្ទះឥណ្ឌា មិនសុំទោស…