Barca ​កំពុង​ចរចា​ជាមួយ Messi ​បន្ដ​កុងត្រា​ថ្មី​ទៀត​

0
1225

​ក្រុម FC Barcelona ​កំពុង​ចាប់​ផ្ដើម​ចរចា​ជាមួយ​កីឡាករ Lionel Messi ​ដើម្បី​បាន​បន្ដ​កុងត្រា​ថ្មី​ទៀត ព្រោះ​កុងត្រា​ចាស់​របស់​គេ​នឹង​អស់​នៅ​ឆ្នាំ​២០២១​នេះ​ទៅ​ហើយ។

​Messi ​អស់​កុងត្រា​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​រូបគេ​មាន​លក្ខខណ្ឌ​មួយ​ទៀត​ដែរ​​លើ​កុងត្រា​ចាស់​គឺ​អាច​ដើរ​ចេញ​ដោយ Free ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។ ​ដោយសារ​តែ​លក្ខខណ្ឌ​មួយ​នេះ​ហើយ ទើប​បាន​ជា​ក្រុម Barcelona ​ប្រញាប់​ខ្លាំង​ក្នុង​ការ​ព្យាយាម​បន្ដ​កុងត្រា​ឱ្យ​វីរបុរស​របស់​ខ្លួន​ទៀត។ ព្រោះ​បើ​ទុក​ដល់​រដូវ​ក្ដៅ​ខាង​មុខ ខ្លាច​មាន​ក្លឹប​ណា​អន្ទង់​ចិត្ត Messi ​បាន​សម្រេច​ទៅ​លេង​នៅ​ទី​នោះ​បាត់។

 

 

​គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា​កុងត្រា​ថ្មី​ដែល​ក្លឹប​ស្នើ​ទៅ Messi ​នោះ​មាន​អ្វី​ខ្លះ។ ​តែ​រាល់​ដង​គឺ​មាន​ការ​តំឡើង​ប្រាក់​ឈ្នួល ​និង​លក្ខណ្ឌ​ពិសេស​ៗ​ជា​ច្រើន​ទៀត។ ​ប្រធាន​ក្លឹប​លោក​ Josep Maria Bartomeu តែងតែ​និយាយ​ថា​ចង់​ឱ្យ​កីឡាករ​វ័យ​៣២​ឆ្នាំ​នេះ ​លេង​នៅ Barcelona ​រហូត​ដល់​ចូល​និវត្តន៍​នៅ​ទី​នេះ​តែ​ម្ដងទៅ ​មិន​ឱ្យ​ចាកចេញ​ទៅ​ក្លឹប​ដទៃ​ទៀត​ទេ។ ​

Messi ​ចំណាយ​ពេល​១៦​ឆ្នាំ​មក​ហើយ​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ ដោយ​បាន​ជួយ​ក្លឹប​នេះ​ឈ្នះ​ពាន​រង្វាន់​៣៤​មក​ហើយ ​និង​ជោគជ័យ​ខ្លាំង​មែនទែន​កន្លង​មក​នេះ៕