គ្រូបង្វឹក Sarri ថាបើចង់ឲ្យ Ronaldo លេងខ្លាំង ត្រូវដាក់គាត់ចេញលេងឲ្យបានច្រើន

0
825

ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្កាល់កីឡាករ Cristiano Ronaldo បានបង្ហាញទម្រង់លេងបានយ៉ាងល្អកាលពីប៉ះក្លិប Lecce កាលពីយប់មិញ ដោយរកបាន១គ្រាប់និង បោះបាល់ឲ្យ Dybala និង​ Higuain រកបានម្នាក់មួយគ្រាប់ផងដែរ។

បន្ទាប់ពីចប់ការប្រកួតលោកគ្រូបង្គោល Maurizio Sarri របស់ក្លិប Juventus បានប្រាប់អ្នកសារព័ត៌មានថានៅពេលដែលយើងដាក់កីឡាករ Ronaldo ឲ្យលេងបានកាន់តែច្រើនប្រកួត កីឡាកររូបនេះនឹងកាន់តែឡើងជើង ដោយមិនចាំបាច់ប្រើវិធីអ្វីផ្សេងនោះទេ។

ម្ចាស់បាល់មាស៥សម័យរូបនេះរកបានគ្រាប់ទី២៣របស់ខ្លួននៅលីគ Serie A កាលពីយប់មិញ បើទោះបីជាទម្រង់លេងរបស់កីឡាកររូបនេះរាងធ្លាក់បន្តិចក៏ដោយ បន្ទាប់ពីបើកឲ្យមានការប្រកួតឡើងវិញមក ក្រោយផ្អាកអស់មួយរយៈដោយសារកូវីដ១៩។

នៅពេលនេះ Ronaldo កំពុងតែមានទម្រង់លេងល្អឡើងវិញហើយ ដោយរូបគេត្រូវតែខំឲ្យកាន់តែខ្លាំងជាងនេះទៀតទើបអាចមានទម្រង់លេងកាន់តែល្អដូចពីមុន។ យើងនឹងដាក់ឲ្យកីឡាកររូបនេះលេងឲ្យបានកាន់តែច្រើនជាងនេះទៀតចាប់ពីការប្រកួតនេះទៅ ដើម្បីយកទម្រង់លេងរបស់គេពីមុនមកវិញ។ មែនទែនទៅ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែល Ronaldo អាចរកគ្រាប់បានឡើងវិញនៅប៉ុន្មានប្រកួតចុងក្រោយនេះ ហើយក្នុងនោះដែររូបគេជាតួរសំខាន់ម្នាក់ក្នុងការជួយក្លិបសម្រាប់ការប្រកួតដែលនៅសល់រដូវកាលនេះ។