Bayern ចង់បានខ្សែបម្រើ Lucas Vazquez ពី Real Madrid
ខ្សែបម្រើ Lucas Vazquez ត្រូវបានពាក្យចចាមអារ៉ាមលើកឡើងថា កំពុងត្រូវក្លិប Bayern Munich ទាក់ទងចង់បានពីក្លិប Real Madrid សម្រាប់រដូវកាលក្ដៅខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Transfermarket កាលពីពេលថ្មីៗនេះ។
បើតាមប្រភពខាងលើ Bayern អាចនឹងមិនត្រូវចំណាយលុយអ្វីទាំងអស់លើកីឡាករខាងលើនេះ ដោយសារតែខ្សែបម្រើនេះនឹងចប់កុងត្រាជាមួយ Real នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខ។
យ៉ាងណាក្ដី ក្លិបនេះមិនបានបញ្ជាក់ពីប្រាក់ខែ និងរយៈពេលកុងត្រាដែលឲ្យទៅកាន់ Lucas នោះទេ។
គួរបញ្ជាក់ផងដែរថា Lucas បានមកលេងឲ្យក្លិប Real តាំងពីឆ្នាំ២០១៥ ដោយចូលរួមលេងសរុប ២៣៧ប្រកួត និងរកគ្រាប់បាល់បាន ២៦គ្រាប់៕